នៅលើទំព័រនេះ៖

ចូលមើលគេហទំព័រ Victorian Energy Compare នៅឯ compare.energy.vic.gov.au។ ជ្រើសរើសប្រភេទថាមពលដែលអ្នកចង់ប្រៀបធៀប ហើយបន្ទាប់មកដើម្បីចាប់ផ្តើម សូមប្រាប់យើងបន្តិចអំពីគ្រួសារ ឬអាជីវកម្មរបស់អ្នក។
គន្លឹះ សំខាន់៖ ប្រសិនបើអ្នកចង់ប្រៀបធៀបទាំងអគ្គិសនី និងឧស្ម័ន សូមជ្រើសរើសយកប្រភេទថាមពលមួយ ហើយបន្ថែមប្រភេទថាមពលផ្សេងទៀត នៅពេលអ្នកទៅដល់ទំព័រការផ្តល់ជូនដែលមាន។
តាមដានការប្រៀបធៀបអគ្គិសនីរបស់អ្នកយ៉ាងរហ័ស ដោយប្រើទិន្នន័យកុងទ័រវៃឆ្លាតរបស់អ្នក
ប្រសិនបើអ្នកបានរស់នៅផ្ទះរបស់អ្នកក្នុងរយៈពេល 12 ខែចុងក្រោយនេះ អ្នកអាចប្រើទិន្នន័យកុងទ័រវៃឆ្លាតរបស់អ្នក ដើម្បីបង្កើតកម្រងព័ត៌មានថាមពលសម្រាប់អ្នក។ អ្នកនឹងទទួលបានលទ្ធផលកាន់តែត្រឹមត្រូវ ហើយបន្តទៅជំហានទី 4។
ដើម្បីធ្វើដូចនេះសូមជ្រើសរើស ‘យកទិន្នន័យរបស់ខ្ញុំ មកឱ្យខ្ញុំ’ ហើយបញ្ចូលលេខសម្គាល់កុងទ័រភ្លើងថ្នាក់ជាតិ (NMI) របស់អ្នក ពីវិក្កយបត្រអគ្គិសនីរបស់អ្នក។

ឆ្លើយសំណួរពីរបីអំពីការប្រើប្រាស់ថាមពលគ្រួសាររបស់អ្នក ដើម្បីជួយយើងបង្កើតកម្រងព័ត៌មានថាមពល។ យើងនឹងប្រើកម្រងព័ត៌មានថាមពលរបស់អ្នក ដើម្បីកំណត់ពីការផ្តល់ជូនថាមពលល្អបំផុតសម្រាប់អ្នក។
គន្លឹះ សំខាន់៖ ប្រសិនបើអ្នកមិនដឹងចម្លើយនោះទេ សូមរកមើលប៊ូតុង i ដែលផ្តល់ដំបូន្មានអំពីសំណួរមួយចំនួន។ ប្រសិនបើអ្នកនៅតែមិនច្បាស់ សូមជ្រើសរើសចម្លើយដែលត្រូវបំផុត។

ដើម្បីបំពេញកម្រងព័ត៌មានថាមពលរបស់អ្នក យើងត្រូវការដឹងពីចំនួនថាមពលដែលអ្នកប្រើបាស់។ អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់រយៈពេលនៃវិក្កយបត្រ ពីវិក្កយបត្រថាមពលរបស់អ្នក និងការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យម។ អ្នកអាចរកឃើញការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមរបស់អ្នក នៅជិតក្រាហ្វលើវិក្កយបត្ររបស់អ្នក។ វានឹងបង្ហាញលេខជាខ្នាត MJ (មេហ្គាហ្សូល) សម្រាប់ឧស្ម័ន និង kWh (គីឡូវ៉ាត់ម៉ោង) សម្រាប់អគ្គិសនី។ ឧទាហរណ៍ ការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមរបស់អ្នក អាចប្រើអស់ 300MJ សម្រាប់ឧស្ម័ននៅរដូវត្រជាក់ ប្រើអស់ 50MJ សម្រាប់ឧស្ម័ននៅរដូវក្តៅ ឬប្រើអស់ 10kWh សម្រាប់អគ្គិសនី។

ឥឡូវនេះអ្នកអាចពិនិត្យមើលឡើងវិញ នូវការផ្តល់ជូនថាមពលដែលមានសម្រាប់អ្នក ជាមួយនឹងការផ្តល់ជូនជាចំណាត់ថ្នាក់ តាមតម្លៃប៉ាន់ស្មានប្រចាំឆ្នាំនៃការផ្តល់ជូនទាំងនោះ។ ពីទីនេះ អ្នកអាចប្រៀបធៀប ដាក់តម្រង (filter) និងកែសម្រួលបញ្ជីបាន។
គន្លឹះ សំខាន់៖ ហេតុអ្វីវាជាតម្លៃប្រចាំឆ្នាំ ហើយមិនមែនជាតម្លៃក្នុងវិក្កយបត្រ? តម្លៃប៉ាន់ស្មានប្រចាំឆ្នាំត្រូវបានផ្តល់ឱ្យ នៅពេលវាគណនាពីកត្តាផ្លាស់ប្តូរនានា នៅក្នុងការប្រើប្រាស់ថាមពលរបស់អ្នកទៅតាមរដូវ។ ដូចគ្នានេះដែរ ការផ្តល់ជូនខ្លះត្រូវបានគិតវិក្កយបត្រប្រចាំខែ ហើយខ្លះទៀតត្រូវបានគិតវិក្កយបត្ររៀងរាល់បីខែ ដូច្នេះការផ្តល់តម្លៃប៉ាន់ស្មានប្រចាំឆ្នាំ ធ្វើឱ្យងាយស្រួលប្រៀបធៀបរវាងការផ្តល់ជូននានា។

នៅពេលអ្នកបានជ្រើសរើស ការផ្តល់ជូនដែលល្អបំផុតសម្រាប់អ្នកហើយ អ្នកអាចពិនិត្យមើលឡើងវិញ ដោយប្រៀបធៀបការផ្តល់ជូនទាំងនោះដែលនៅក្បែរគ្នា ដើម្បីប្រៀបធៀបលក្ខណៈពិសេស នៃការផ្តល់ជូននីមួយៗឱ្យកាន់តែលម្អិត។
គន្លឹះ សំខាន់៖ តើខ្ញុំអាចឃើញអត្រាតម្លៃនេះនៅឯណា? ដើម្បីមើលអត្រាតម្លៃរបស់ការផ្តល់ជូន សូមរំកិលចុះទៅ 'អត្រាតម្លៃការផ្តល់ជូន និងព័ត៌មានលម្អិត' ឬជ្រើសរើស 'មើលការផ្តល់ជូននេះ'។

ការប្តូរអ្នកលក់រាយគឺងាយស្រួល នៅពេលណាអ្នកបានរកឃើញ ការផ្តល់ជូនដ៏ល្អបំផុតរបស់អ្នកហើយ។
សម្រាប់ការណែនាំអំពីរបៀបប្តូរអ្នកលក់រាយថាមពល សូមចូលទៅកាន់ទំព័រ របៀបប្តូររបស់យើង។